រឿងកំប្លែងខ្លីៗ

ជំនាញ​ហិត​គូថ​មាន់

មាន​បុរស​ពិការ​ ម្នាក់ ជំនាញ​ខាង​ហិត​គូថ​មាន់ ថ្ងៃមួយ​នៅ​ទីលាន ប្រជល់​មាន់ មាន​ប្រជល់​មាន់​ដែល​នាំ​មក​ពី​គ្រប់​ទីកន្លែង ហើយ​នៅ​ទីនោះ មាន​មនុស្ស​ជា​ច្រើន​បាន​យក​មាន់ របស់​ខ្លួន​មក​អោយ​បុរស​នោះ​ហិត ដើម្បី​ចង់​ដឹង​ពី​សមត្ថភាព​ជំនាញ​របស់​បុរស​នោះ ។​
ហិត​មាន់​ទី​១ បុរស​នោះ​ទាយ​ថា​ពូជ​មាន់ យក​មក​ពី​ខេត្តព្រៃវែង​។
ហិត​មាន់​ទី​២ បុរស​នោះ​ទាយ​ថា​ពូជ​មាន់ យក​មក​ពី​ខេត្តបាត់ដំបង​។
ស្រាប់តែ​ពេល​នោះ មាន​ចោរ​ម្នាក់ បាន​យក​មាន់​ដែល​គាត់​ទើបតែ​លួច បាន​ពី​យប់ អោយ​បុរស​ពិការ​នោះ​ហិត ហិត​រួច​ភ្លាម​បុរស​ពិការ​ភ្លាត់មាត់​ថា…,{អានបន្ត}

គួរយល់ដឹង

ផ្លែ​ឈើ​ពណ៌​លឿង​ ប្រឆាំង​មហារីក

នៅ​ក្នុង​ផ្លែ​ឈើ​ពណ៌​លឿង​ ឬ​លឿងចាស់​ត្រូវ​បាន​រក​ឃើញ​ថា​
– ​មាន​បេ​តា​ខា​រូ​ទី​ន​ (Beta-Carotine)​ ដែល​ជា​សារធាតុ​ប្រឆាំង​រ៉ា​ឌី​កាល់​សេរី​ ទប់ស្កាត់​ការ​កើត​មហារីក​ ។​ពិសេស​ ផ្លែ​ឈើ​ដែល​មាន​បេ​តា​ខា​រូ​ទី​ន​ ខ្ពស់​បំផុត​ ដូច​ជា​ល្អុ​ង​ទុំ​ ស្វាយ​ព្រំ​សែន​ ចេកពងមាន់​ ប៉េងប៉ោះ​ក្រហម​ ស្វាយ​ទុំ​ ផ្លែ​ខេ​តា​លូ​ប​ មាក់ប្រាង​ផ្អែម​ ម្នាស់​ទឹកឃ្មុំ​ …​។​
​ដូច្នេះ​ អ្នក​គួរ​ព្យាយាម​ ទទួលទាន​ផ្លែ​ឈើ​ទាំងនេះ​ អោយ​បាន​ញឹកញាប់​…​។….អានបន្ត

បណ្តាំក្រមង៉ុយ

              បណ្តាំក្រមង៉ុយ


១.នេះបទព្រហ្មប្រាជ្ញប្រែ                             ប្រាយប្រាប់ខ្មែរទាំងប្រុសស្រី

អោយប្រិតប្រុងស្មារតី​​​​​​​​​​​​​​​​​​​​​​​​​                                 ​​ គួរគប្បីអោយឩស្សាហ៏។

កុំខ្ជិលកុំល្ងង់ពេក                                        ខំរៀនលេខរៀនអក្ខរា

រៀនគ្រប់សព្វធម៌អាថ៌                                  ប្រាជ្ញាផ្សំនឹងគំនិត។

កំណើតកើតជាមនុស្ស                                 មើលអោយធ្លុះទោះឆ្ញាយជិត

ចេះស្ទាត់ប្រាកដពិត                                    គិតការអ្វីបានគ្រប់យ៉ាង។

មនុស្សល្ងង់មិនផ្អើលភ្ញាក់                             ដូចភ្នែកខ្វាក់ទាំងសងខាង…{អានបន្ត}

ប្រវត្តិសាស្រ្តខ្មែរ

សង្ខេបប្រវត្តិសាស្ត្រកម្ពុជា

ដោយសារតែការអាក់ខាននៃការសិក្សាស្រាវជ្រាវពីបុរេប្រវត្តិប្រទេសកម្ពុជា ទើបមិនមានអ្នកណាម្នាក់បាន ដឹងអោយប្រាកដថា តើប្រជាជនខ្មែរបានរស់នៅលើទឹកដីរបស់ខ្លួន តាំងពីពេលណាមក។ បើតាមផ្ទាំងសិលាស្ថិតក្នុងរូងភ្នំ នៅភាគខាងជើងនៃប្រទេសកម្ពុជាបាន អោយដឹងថា មនុស្សដែលប្រើប្រាស់ដុំថ្មធ្វើជាឧបករណ៏បានរស់នៅ ក្នុងរូងភ្នំតាំងពីដើមសតវត្សទី​ ៤០០០​ មុន គ.ស ហើយដំណាំស្រូវត្រូវបានដាំដុះនៅលើទឹកដីកម្ពុជាតាំងពីមុនសតវត្សទី១ នៃព.ស មកម្លេះ។ ប្រជាជនកម្ពុជាដំបូងហាក់ជាបានមករស់នៅទីនេះមុនកាលបរិច្ឆេទខាងលើទៅទៀត ហើយប្រហែលជានិរទេសខ្លួនមកពីភាគ ខាងជើង​ ទោះជាបីជាមិនបានដឹងពីភាសានិយាយ​និងជីវិតរស់នៅរបស់ពួកគេក៏ដោយ។ ដើមសតវត្សទី១ នៃព.ស​​……អានបន្ត