រឿងកំប្លែង

ជំនាញ​ហិត​គូថ​មាន់

មាន​បុរស​ពិការ​ ម្នាក់ ជំនាញ​ខាង​ហិត​គូថ​មាន់ ថ្ងៃមួយ​នៅ​ទីលាន ប្រជល់​មាន់ មាន​ប្រជល់​មាន់​ដែល​នាំ​មក​ពី​គ្រប់​ទីកន្លែង ហើយ​នៅ​ទីនោះ មាន​មនុស្ស​ជា​ច្រើន​បាន​យក​មាន់ របស់​ខ្លួន​មក​អោយ​បុរស​នោះ​ហិត ដើម្បី​ចង់​ដឹង​ពី​សមត្ថភាព​ជំនាញ​របស់​បុរស​នោះ ។​
ហិត​មាន់​ទី​១ បុរស​នោះ​ទាយ​ថា​ពូជ​មាន់ យក​មក​ពី​ខេត្តព្រៃវែង​។
ហិត​មាន់​ទី​២ បុរស​នោះ​ទាយ​ថា​ពូជ​មាន់ យក​មក​ពី​ខេត្តបាត់ដំបង​។
ស្រាប់តែ​ពេល​នោះ មាន​ចោរ​ម្នាក់ បាន​យក​មាន់​ដែល​គាត់​ទើបតែ​លួច បាន​ពី​យប់ អោយ​បុរស​ពិការ​នោះ​ហិត ហិត​រួច​ភ្លាម​បុរស​ពិការ​ភ្លាត់មាត់​ថា
យី!!​នេះ​មាន់​អញ​ដែល​បាត់​ការ​ពី​យប់មិញ​ទេតើ!
ចោរ៖ អុញ!!!

ពុ​ទ្ឋោ! ក ធំ​ដល់​ម្លឹ​ង?

នៅ​ក្នុង​ថ្នាក់​បង្រៀន​ក្មេងៗ​មួយ អ្នកគ្រូ​បាន​បង្រៀន​សិស្ស​នូវ​អក្សរ ក ដោយ​អោយ​សិស្ស​សរសេរ ព្រមទាំង​អាន​តាម គ្រប់ៗ​គ្នា លុះ​ស្អែក​ឡើង អ្នកគ្រូ​បាន​សរសេរ​អក្សរ ក យ៉ាង​ធំ​នៅ​លើ​ក្តា​ខៀន រួច​ចាប់ផ្តើម​សួរ​សិស្ស​
អ្នកគ្រូ៖ កូនៗ​ដឹង​ទេ អក្សរ​ដែល​អ្នកគ្រូ សរសេរ​នៅ​លើ​ក្តា​ខៀន​ជា​អក្សរ​អ្វី?
នៅ​ពេល​នោះ សិស្ស​ក្នុង​ថ្នាក់​ទាំងអស់ ស្ងាត់​មាត់​គ្រប់ៗ​គ្នា អ្នកគ្រូ​ប្រែ​ទឹកមុខ​យ៉ាង​ម៉ាំ ហើយ​ចង្អុល​ទៅ​សិស្ស​ម្នាក់ អោយ​ក្រោកឈរ​ឡើង ហើយ​គាត់​ចង្អុល​ទៅ​លើ​អក្សរ នៅ​លើ​ក្តា​ខៀន​ អ្នកគ្រូ៖ ច្រូច តើ​អក្សរ​ដែល​អ្នកគ្រូ សរសេរ​នៅ​លើ​ក្តា​ខៀន​ជា​អក្ស​អ្វី?
ច្រូច៖ ច្រូច​ធ្វើ​ភ្នែក​ឡី​ង​ឡ៉​ង់
អ្នកគ្រូ៖ អ្នកគ្រូ​រឹតតែ​ខឹង ខ្លាំង​ឡើង ព្រោះ​គាត់​យល់​ថា​អក្សរ​នេះ គាត់​ទើបតែ​បង្រៀន​ពី​ម្សិលមិញ ប៉ុន្តែ​គ្មាន​សិស្ស​ណា​ម្នាក់​ឆ្លើយ​រួច​សោះ គាត់​ក៏​សួរ​ទៅ សិស្ស​ម្នាក់​ទៀត ដែល​គាត់​យល់​ថា ជា​សិស្ស​ដែល​ឆ្លាត​ជាងគេ នៅ​ក្នុង​ថ្នាក់រៀន​
អ្នកគ្រូ៖ ប្រុ​ញ តើ​អក្សរ​ដែល​អ្នកគ្រូ សរសេរ​នៅ​លើ​ក្តា​ខៀន​ជា​អក្ស​អ្វី?
ប្រុ​ញ៖ ប្រុ​ញ​ឈ​ទ្រឹង រួច​ធ្វើ​ភ្នែក​ឡី​ង​ឡ៉​ង់ ដូច​ច្រូច​ដែរ​
អ្នកគ្រូ៖ ឃើញ​ដូច្នេះ គាត់​ក៏​ប្រាប់​ទៅ​សិស្ស​ថា កូនៗ​មិន​ចាំ​ទេ នេះ​គឺជា​អក្សរ ក ដែល​អ្នកគ្រូ បាន​បង្រៀន​ពី​ម្សិលមិញ​ណា!
ប្រុ​ញ៖ ប្រុ​ញ​បើកភ្នែក​ធំៗ ហើយ​ឩ​ទាន​ថា​៖ ពុ​ទ្ឋោ ក អី​ក៏​ធំ​ដល់​ម្លឹ​ង! អញ​បែក​ឯង​តែ​មួយ​យប់​សោះ ឯង​ធំ​ដល់​ម្លឹ​ង!
អ្នកគ្រូ៖ !!!

សម័យ​កុំព្យូទ័រ

តា​និង​ចៅ​ ពីរ​នាក់ ស្រឡាញ់​គ្នា​ណាស់ ហើយ​ចៅ​តែងតែ​មក​លេង​តា​ជា​ញឹកញាប់ ប៉ុន្តែ​មួយ​រយៈ​ក្រោយ​នេះ ដោយសារ​ចៅ​រវល់ មិនសូវ​បាន​មក​លេង​តា​ជា​ញឹកញាប់​ប៉ុន្មាន​ទេ ។ ថ្ងៃមួយ ចៅ​មក​លេង​តា៖
តា៖ ហេ! អា​ចៅ​ឯង​បាត់​ទៅ​ណា ខានមក​លេង​តា​យូរហើយ
​ ចៅ៖ អូ! លោកតា​ចៅ​ជាប់រវល់​រៀន កុំព្យូទ័រ សម័យ​កុំព្យូទ័រ​ទៅ​ហើយ បើ​មិន​ចេះ ដូច​ជា​ងាប់​មួយ​ចំហៀង​ខ្លួន​អឹ​ចឹ​ង
​ តា៖ អើ! ល្អ ចុះ​ឯង​ចេះ ហែល​ទឹក​ទេ​
ចៅ៖ អត់​ចេះ​ផង​តា​
តា៖ អើ! អត់​ចេះ​កុំព្យូទ័រ ដូច​ជា​ងាប់​មួយ​ចំហៀង​ខ្លួន តែបើ​អត់​ចេះ​ហែល​ទឹក​វិញ ងាប់​ទាំងមូល​វ៉ើ​យ !
ចៅ៖ !!!

រង្វាន់​៥​ពាន់​ដុល្លារ

នៅក្នុង​ រម្យ​នី​យ​ដ្ឋាន មួយ​ចិញ្ចឹម​ក្រពើ​ជាច្រើន មាន​ភ្ញៀវ​ទេសចរណ៍ ចូលរួម​ទស្សនា​សត្វ​ក្រពើ យ៉ាងច្រើន​កុះករ ។ សត្វ​ក្រពើ រាប់​សិប​ក្បាល ត្រូវ​បាន​គេ​ចិញ្ចឹម ដាក់​នៅ​ក្នុង​អាង​មួយ​ដ៏​ធំ ។​ ថ្ងៃមួយ ក្នុង​ខណៈ​ពេល​ភ្ញៀវ​ទេសចរណ៍ កំពុង​ទស្សនា​សត្វ​ក្រពើ ស្រាប់តែ​មាន​បុរស​ម្នាក់​មក​ប្រកាស​ថា​”ដើម្បី លើកទឹកចិត្ត​ដល់​ភ្ញៀវ​ទាំងអស់ ដែល​បាន​ចូលរួម​ទស្សនា រម​នី​យ​ដ្ឋា​ន​យើងខ្ញុំ សូម​បង្កើត​កម្មវិធី​ពិសេស​មួយ​។ ប្រសិនបើ​លោក​អ្នកមាន សេចក្តី​ក្លាហាន​ហ៊ាន​លោត​ចូល​ទៅ ក្នុង​អាង​ក្រពើ ហើយ​អាច​ឡើង​មក​វិញ​បាន យើងខ្ញុំ​នឹង​ផ្តល់​រង្វាន់​ជូន​៥​ពាន់​ដុល្លា”។ មួយ​សន្ទះ​ក្រោយមក ស្រាប់តែ​មាន​បុរស​ចំណាស់​ម្នាក់ លោត​ចូល​ក្នុង​អាង​ក្រពើ ហើយ​គាត់​ស្រវា ឡើង​មក​លើ​វិញ​យ៉ាង​លឿន ដោយ​គ្មាន​គ្រោះថ្នាក់ អ្វី​កើតឡើង​ចំពោះ​គាត់​ឡើយ ។​ ភ្ញៀវ​ទេសចរណ៍​ទាំងអស់​ទះដៃ អបអរសាទរ លើកទឹកចិត្ត​ចំពោះ​សេចក្តី​ក្លា​ហ៊ាន​របស់​គាត់ បន្ទាប់​មក​បុរស​ដែល​ជា​អ្នក​ផ្តល់​រង្វាន់ បាន​មក​ជិត​គាត់ ហើយ​និយាយ​ថា​”អូ! លោកពូៗ​មាន​សេចក្តី​ក្លា​ហ៊ាន ណាស់​ដូច្នេះ​ខ្ញុំ​សូម​ជូន​រង្វាន់​លោកពូ ៥​ពាន់​ដុល្លា”។​ ពូ​តប​ទាំង​សំលេង​ញ័រ​ថា៖​”ខ្ញុំ​អត់​ចង់បាន ៥​ពាន់​ដុល្លា​ទេ ខ្ញុំ​ចង់​រកមុខ​នរណា​ច្រាន​ខ្ញុំ​អ​ម្បិ​ញ​ម៉ិ​ញ”។

និយាយ​ទូរស័ព្ទ

ដោយ​ មានធុរៈ​ចាំបាច់ ត្រូវ​ប្រាប់​ដំណឹង​ដល់​កូនប្រុស ដែល​បម្រើ​ការ​នៅ​ភ្នំពេញ អោយ​ដឹង តា​សុខ ក៏​លើក​ទូរស័ព្ទ​ដែល​ទើបនឹង​ទិញ មក​ចុច​លេខ រួច​ដាក់​ផ្អឹប​ជាប់​នឹង​ត្រចៀក ប្រហែលជា​ប៉ុន្មាន​នាទី​ក្រោយមក ស្រាប់តែ​លឺ​សំឡេង​មនុស្ស​ស្រី ឆ្លើយ​ពី​ក្នុង​ទូរស័ព្ទ មក​ថា​”លេខ​ទូរស័ព្ទ​របស់​អ្នក មិន​អាច​ទាក់ទង​បាន​ទេ !”
តា​សុខ ភ្ញាក់​ព្រី​ត រួច​រអ៊ូ​ថា៖​”យ៉ី!​អា​កូន​ចង្រៃ វា​ទិញ​ទូរស័ព្ទ អោយ​អញ​ទុក​សម្រាប់​ទាក់ទង​វា បែរជា​យក​ទៅ​អោយ​ស្រី​កាន់​ទៅ​វិញ!”។ សំឡេង​ដដែល​នោះ ឆ្លើយ​មក​ទៀត ។​
តា​សុខ គាត់​ក៏​តប​ទៅ​វិញ​ថា៖”អើ!​អ៊ំ​ស្តាប់​បាន​ហើយ​មី​នាង ប៉ុន្តែ​ជួយ​ប្រាប់​វា​ផង​ថា ឳ​វា​ចង់​ជួប!”

តំណពូជ និង​បរិស្ថាន

សិស្សសាលា​ពីរ​នាក់ សន្ទនា​គ្នា សិស្ស​ទី​១៖ នែ! ឯង​ប្រាប់​គ្នា​ផង​បាន​ទេ តំណពូជ និង​បរិស្ថាន​ខុស​គ្នា​យ៉ាងម៉េច?
សិស្ស​ទី​២៖ ពាក្យ​ពីរ​ម៉ាត់​នេះ បើ​និយាយ​ជា​ឩ​ទា​ហរ​ណ៍​វា​ស្រួល​យល់​ជាង ។
ឩ​ទា​ហរ​ណ៍​កូន​កើតមក​មុខមាត់​កាត់​ទៅ​រក ឳ​ពុក អាហ្នឹង​គេ​ហៅ​ថា​តំណពូជ …
សិស្ស​ទី​១៖ ចុះបើ …
សិស្ស​ទី​២៖ តែបើ​មុខមាត់ មិន​កាត់​ទៅ​រក​ឳ​ពុក បែរជា​កាត់​ដូច​ប្រុស​នៅផ្ទះ​ជិតខាង​ទៅ​វិញ អាហ្នឹង គេ​ហៅ​ថា បរិស្ថាន , យល់​ហើយ​នៅ​អា​ភ្លើ!
សិស្ស​ទី​១៖ អុញ !!!

ម៉ូតូឌុបត្រូវប៉ាន់

នាយចុនឈរ ចាំជិះម៉ូតូឌុបពីច្បារអំពៅ ទៅអ្នកលឿង ។ ម៉ូតូឌុបច្រើនគគោក តែនាយរកជិះសឹងមិនបាន ។ ម៉ូតូមួយមកក្បែរ នាយគ្រវីក្បាល មួយទៀតមកដល់ នាយគ្រវីក្បាល…
– ម៉ូតូឌុប ?
– ម៉ូតូអូនម៉ាកអីដែរ ?
– អាស៊ុយកូរ៉េ
– អត់ជិះទេ ទៅចុះ
– ម៉ូតូឌុប ?
– ម៉ាកអីដែរ ម៉ូតូបង ?
– អាសង់កូរ៉េ
– ទៅចុះអត់ជិះទេ
– អេក្មួយ, ម៉ូតូឌុប ?
– ម៉ូតូពូម៉ាកអី ?
– ហុងដា ៨៨ ឡើងមកយកថោកទេ
– មិនជិះទេ រកគេទៀតចុះ
– ម៉ូតូឌុបក្មួយ ?
– ម៉ាកអីដែរអ៊ំ ?
– សាន់យ៉ាន់
– ខុសប៉ាន់ហើយ អ៊ំអញ្ញើញទៅចុះ
– អេអ្នកកំឡោះ ម៉ូតូឌុប ?
– ម៉ូតូតាម៉ាកអី ?
– គេហៅអាកន្ថោរណាចៅប្រុស
– អាកន្ថោរ ដូចចិត្តមិនខុស រកអុសយូរហើយ ទើបតែជួបឈើងាប់ ។ ពីច្បារអំពៅ ទៅអ្នកលឿង យកប៉ុន្មាន ?
– ១៥.០០០៛ ចៅប្រុស
– ថ្លៃបន្តិច ក៏ថ្លៃចុះ ឲ្យតែស្រួលបត់ជើងតាមផ្លូវ ទៅហើយខ្ញុំ…

ម៉ោង​ប៉ុន្មាន?

ក្រោយ​ពី​បាន​ធ្វើ​ ដំណើរ ជា​ច្រើន​ម៉ោង​មក អ្នកបើកបរ​រថយន្ត​ក៏​សម្រេចចិត្ត​ឈប់​ឡាន ដើម្បី​សម្រាក​បន្តិច មុន​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត ។​ដោយសារ​អត់ងងុយ​ផង គាត់​ក៏​បាន​ដេក​លក់​ភ្លាម មិន​បាន​ប៉ុន្មាន​ផង ស្រាប់តែ​មាន​សំឡេង​គោះ​ទ្វា​រថយន្ត ធ្វើ​អោយ​គាត់​ភ្ញាក់​ឡើង ហើយ​មាន​អ្នក​រត់​ហាត់ប្រាណ​ម្នាក់​សួរ​គាត់​ថា​”តើ​ម៉ោង​ប៉ុន្មាន​ហើយ​ លោក?”គាត់​ឆ្លើយ​ថា​”បាទ!​ម៉ោង ៥:00″។ ឆ្លើយ​ហើយ​គាត់​ក៏​ដេក​លក់​ទៅ​វិញ ប៉ុន្តែ​ត្រូវ​បាន​ដាស់​អោយ​ភ្ញាក់​ម្តងទៀត ដោយ​អ្នក​ហាត់ប្រាណ​ផ្សេង​ទៀត ហើយ​បាន​សួរ​គាត់​ថា​”អត់​ទោស ! លោក​ម៉ោង​ប៉ុន្មាន​ហើយ”គាត់​ខឹង​ហើយ​ស្រែ​កថា​”ម៉ោង ៥:១៥”លើក​នេះ មុន​នឹង​គាត់​ដេក គាត់​បាន​យក​ក្រដាស​សរសេរ​ថា​”ខ្ញុំ​អត់​ដឹង​ម៉ោង​ប៉ុន្មាន​ទេ?”យក​មក​បិទ​ នៅ​កញ្ចក់​រថយន្ត​រួច​ដេក​បន្ត​ទៀត ប៉ុន្តែ​គាត់​ត្រូវ​បាន​ដាស់​អោយ​ភ្ញាក់​សារ​ជា​ថ្មី ម្តងទៀត ដោយ​អ្នក​ហាត់ប្រាណ​ម្នាក់​ផ្សេង​ទៀត ហើយ​ប្រាប់​គាត់​ថា​”ឥឡូវ​ម៉ោង ៥៖ ៣០​”។

នៅ​ពេល​ខ្ញុំ​ស្លាប់?

មាន​ប្តី​ប្រ​ព​ន្ឋ​មួយគូ បន្ទាប់​ពី​ញ៉ាំ​បាយ​ល្ងាច​ហើយ ក៏​បណ្តើគ្នាលេងនៅក្នុងសួនច្បា ប្តី​៖ អូន​សម្លាញ់ ! នៅ​ពេល​បង​ស្លាប់ តើ​អូន​នឹង​រៀប​ការ​ជាមួយ​បុរស​ម្នាក់​ទៀត​ឬ?
ប្រ​ព​ន្ឋ៖ ដូច​បង​ដឹង​ស្រាប់​ហើយ​ថា អូន​ខ្លាច​ប៉ុនណា​ពេល​អូន​នៅ​ម្នាក់ឯង ដូច្នេះ​អូន​អាច​នឹង …
ប្តី៖ តើ​អូន​នឹង​អោយ​គេ​បើកឡាន របស់​បង​ឬ?
ប្រ​ព​ន្ឋ៖ ចាស! ខ្ញុំ​ប្រហែល​គិត​ដូច្នេះ​ដែរ
ប្តី៖ តើ​អូន​នឹង​អោយ​គេ​អង្គុយ​កៅអី ដែល​បង​ចូល​ចិត្ត​អង្គុយ​ជាងគេ​ឬ?
ប្រ​ព​ន្ឋ៖ ចាស! ប្រហែល​ដែរ​
ប្តី៖ តើ​អូន​នឹង​អោយ​គេ​ប្រើ​ទូរស័ព្ទ ដែល​បង​ប្រើ​ឬ?
ប្រ​ព​ន្ឋ៖ អាច​នឹង​បែប​ហ្នឹង !
ប្តី៖ តើ​អូន​នឹង​អោយ​គេ​ស្លៀក​សំលៀក​បំពាក់រ​បស់បង​ឬ?
ប្រ​ព​ន្ឋ៖ ទេ! មិន​អាច​ទេ ព្រោះ​គាត់​ទាប ហើយ​ធាត់​ជាង​បង​ឯង?
ប្តី៖ អុញ!!!

សំណាងអាក្រក់

មាន​បុរស​អ្នកជំងឺ ២​នាក់ ដេក​នៅ​លើ​គ្រែ​ក្បែ​គ្នា នៅ​មន្ទីរពេទ្យ​មួយ៖ បុរស​ទី ១៖ លោក​ត្រូវ​របួស​ដោយសារ​អ្វី​ដែរ?
បុរស​ទី ២៖ ខ្ញុំ​ទៅ​ទិញ​ឥ​វ៉ា​ន់​នៅ​ក្នុង​ហាង ស្រាប់តែ​មាន​ចោរប្លន់ វា​ស្រែក​គំរាម​ថា គ្រប់​គ្នា​កុំ​កម្រើក​អោយ​សោះ ប្រយ័ត្ន​យើង​បាញ់​សម្លាប់​ចោល !
បុរស​ទី ១៖ បាន​ន័យ​ថា លោក​រត់គេច​ហើយ បានជា​ត្រូវ​វា​បាញ់​មែន​ទេ ៕
បុរស​ទី ២៖ អត់​ទេ ខ្ញុំ​ឈរ​នៅ​ស្ងៀម តែ​ចៃដន្យ ចំ​ពេល​កំពុង​ឈរ​លើ ជណ្តើរយន្ត​ល្មម …​។​
បុរស​ទី ១៖ យ៉ី​ស! ចំ​ជា​ចំណា​ង​អាក្រក់​មែន !…៕

ស៊ីការ៉េម!

មានប្តីប្រពន្ឋពីនាក់ដើរលេងសួនសត្វ ហើយបានឃើញសត្វខ្លាសាំងស្លូតៗ ប្តីនិយាយ! មិនដឹង គេអោយខ្លាស៊ីអី បានជាវាស្លូតម្លេះ ?
ប្រពន្ឋនិយាយ បងសួរធ្វើអ្វី ? ប្តីញញឹមស្ញេញយើយឆ្លើយ
បងចង់ទិញចំណីហ្នឹងអោយ អូនស៊ីដែរ !
ប្រពន្ឋឆ្លើយទាំងមួម៉ៅ គេអោយស៊ីការ៉េម ! ម៉េចចង់ដាច់ហែ៎ ?
ប្តី : អត់ចង់ទេ….

ធម្មជាតិ​ជា​អ្នក​កំណត់

ឡុ​ង​និង​ ប៉ោង កំពុង​អង្គុយ​ជជែកជាមួយ​គ្នា ។​ឡុ​ងរ​អ៊ូ​រដាក់​ប៉ោង​ថា​”ថ្ងៃស្អែក ដល់​ថ្ងៃ​ត្រូវ​ស៊ី​ការ​គេ​ទៀត​ហើយ ធុញ​ណា​ស៉!” ។ ប៉ោង​សួរ​”ម៉េច​បានជា​ឯង​ធុញ ម្ហូប​ការ​ឆ្ងាញ់ៗ ហើយ​មាន​ស្រា ឬ​ស្រា​បៀរ​ផឹក​ទៀត​”
ឡុ​ង៖ ទៅ​ស៊ី​ការ​ម្តងៗ ពួក​ចាស់ៗ តែងតែ​មក​ទះ​ស្មា​អញ ហើយ​និយាយ​ដដែល​ថា បន្តិចទៀត​ដល់​វេន​ឯង​ម្តង​ហើយ!”
លឺ​ហើយ​ប៉ោង​ញញឹម​”អញ​កាល​មុន ក៏​ដូច​ឯង​ដែរ ប៉ុន្តែ​ឥឡូវ​ពួក​ចាស់ៗ លែង​ហ៊ាន​និយាយ​អ​ញ្ចឹ​ង​ដាក់​អញ ទៀត​ហើយ …”។​
ឡុ​ង៖ ហ្អេ! ឯង​ធ្វើ​ម៉េច បាន​ពួក​គាត់​លែង​ហ៊ាន?
ប៉ោង៖ ងាយ​ទេ !​ពេល​អញ​ទៅ​ចូលរួម​បុណ្យសព អញ​និយាយ​ដាក់​ពួក​គាត់​វិញ​ថា បន្តិចទៀត​ដល់​វេន​អ៊ុំ​ម្តង​ហើយ!”។

គ្រាន់តែ​គម្រោង​ប៉ុណ្ណឹង​ទៅ​ហើយ !

តា​សំ និង​តា​សុខ បាន​អង្គុយ​ផឹកស្រា នៅ​ក្រោម​ដើម​ស្វាយ​មុខ​ផ្ទះ ។ ពេល​ស្រវឹង​រៀងៗ​ខ្លួន ហើយ​តា​សំ ក៏​និយាយ​ទៅ​កាន់​តា​សុខ
តា​សំ៖ បើ​ថ្ងៃ​ណាមួយ​តា​ឯង ចាក់​កន្ទុយលេខ ត្រូវ​រង្វាន់​ធំ​បង្អស់ តើ​តា​ឯង​យក​លុយ​ទៅ​ធ្វើ​អ្វី ៕
តា​សុខ៖ ខ្ញុំ​នឹង​យក​លុយ​ទៅ ទិញ​ដី​១០​ហិ​កតា​ទុក! ចុះបើ​តា​ឯង​វិញ តើ​យក​លុយ​ទៅ​ធ្វើ​អ្វី​ដែរ?
តា​សំ៖ ខ្ញុំ​នឹង​យក​លុយ​ទិញ​គោ ១០០​ក្បាល ចិញ្ចឹម ។​
តា​សុខ៖ អូ​ហ៍! គោ​ដល់​ទៅ ១០០​ក្បាល យក​ទៅ​ចិញ្ចឹម​ទុក​កន្លែង​ណា​អស់​ទៅ បើ​ច្រើន​ម្លឹ​ងៗ​នោះ?
តា​សំ៖ យក​ពួក​វា ទៅ​ចិញ្ចឹម​លើ​ដី ១០​ហិ​កតា​របស់​តា​ឯង​ហ្នឹង ។​
តា​សុខ៖ អត់​បាន​ទេ បើ​គោ​វា​អាចម៍​ច្រើន នាំ​អោយ​ប្រៃ​ដី​ខ្ញុំ​អស់ …​។​
តា​សំ៖ អើ! ប្រៃ​អី ប្រៃ​ទៅ មិនមែន​ដី​ម៉ែ​ឳ​ខ្ញុំ​ឯណា ។​
តា​សុខ ,,, យើ​ស! តា​ឯង​នេះ ចំ​ជា​អត់​ដឹង​អី​មែន ខ្ញុំ​នឹង​ប្រដៅ​តា​ឯង​អោយ​ដឹង​ដៃ​ម្តង !
ក្រោយ​ពី​តា​ចាស់​ទាំង​២​កើត ជម្លោះ​វាយតប់​គ្នា អស់​មួយ​សន្ទះ តា​សំ ក៏​ស្រែក​ឡើង
តា​សំ៖ អូយ! បែក​មុខ​ខ្ញុំ អស់ហើយ ! មិន​ទាន់​ទិញ​ផង ត្រូវ​ចាស់ដៃ​ទៅ​ហើយ ។​
តា​សុខ៖ អូយ! ខ្ញុំ​ក៏​ពក​ក្បាល​អស់​ដែរ !!

ថែម​មួយ​ខ្សឺត​រលាក​ថ្ពាល់

នាយក​ក្រុមហ៊ុន​មួយ​រូប និយាយ​ប្រាប់​មិត្ត​របស់​ខ្លួន​ដែល​ជានា​យក​ក្រុមហ៊ុន​ដូច​គ្នា៖
នាយក្រុម​ហ៊ុន៖ បង​ឯង​ដឹង​ទេ​, កាលពី​ស​ប្តា​ហ៍​មុន នាង​លេខា​ខ្ញុំ​ធ្វើ​អោយ​ខ្ញុំ​ខាន បាន​ទៅ​ចូលរួម​ក្នុង​ពិធីជប់លៀង​របស់​គេ?
មិត្តភក្តិ៖ នាង​ធ្វើ​យ៉ាងម៉េច?
នាយក​ក្រុមហ៊ុន៖ គឺ​សុខៗ ស្រាប់តែ​អោន​ថើប​ខ្ញុំ មួយ​ខ្សឺត ធ្វើ​អោយរ​លាក​ថ្ពាល់​ខ្ញុំ​ម្ខាង​ហ្នឹង​ណា​។​
មិត្តភក្តិ៖ យី​, ថើប​អី​សាហាវ​ម្ល៉េះ ដល់​ថ្នាក់​រលាក​ថ្ពាល់?
នាយក​ក្រុមហ៊ុន៖ ព្រោះ​នាង​កំពុង​ជក់បារី​, ពេល​ហក់​មក​ថើប​ខ្ញុំ ភ្លេច​ដក​បារី​ចេញពី​មាត់ , រឿង​អី​មិន​រលាក​ថ្ពាល់​ខ្ញុំ ។​
មិត្តភក្តិ៖ អូ!!!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s