គួរយល់ដឹង

ផ្លែ​ឈើ​ពណ៌​លឿង​ ប្រឆាំង​មហារីក

នៅ​ក្នុង​ផ្លែ​ឈើ​ពណ៌​លឿង​ ឬ​លឿងចាស់​ត្រូវ​បាន​រក​ឃើញ​ថា​
– ​មាន​បេ​តា​ខា​រូ​ទី​ន​ (Beta-Carotine)​ ដែល​ជា​សារធាតុ​ប្រឆាំង​រ៉ា​ឌី​កាល់​សេរី​ ទប់ស្កាត់​ការ​កើត​មហារីក​ ។​ពិសេស​ ផ្លែ​ឈើ​ដែល​មាន​បេ​តា​ខា​រូ​ទី​ន​ ខ្ពស់​បំផុត​ ដូច​ជា​ល្អុ​ង​ទុំ​ ស្វាយ​ព្រំ​សែន​ ចេកពងមាន់​ ប៉េងប៉ោះ​ក្រហម​ ស្វាយ​ទុំ​ ផ្លែ​ខេ​តា​លូ​ប​ មាក់ប្រាង​ផ្អែម​ ម្នាស់​ទឹកឃ្មុំ​ …​។​
​ដូច្នេះ​ អ្នក​គួរ​ព្យាយាម​ ទទួលទាន​ផ្លែ​ឈើ​ទាំងនេះ​ អោយ​បាន​ញឹកញាប់​…​។​

វិធី​ទទួលទាន​ មិន​អោយ​ធាត់​ដុះពោះ

ពេល​អាយុ​កាន់តែ​ច្រើន ​ ប្រ​ព័​ន្ឋ​ដុត​បំប្លែង​ ថាមពល​ក្នុង​រាង​កាយ​ នឹង​ថមថយ​កម្លាំង​ ដូច្នេះ​ អ្នក​ត្រូវ​យកចិត្តទុកដាក់​ រឿង​ចំណីអាហារ​ បន្តិច​ដើម្បី​អោយ​ឃ្លាតឆ្ងាយ​ ពី​ជំងឺ​ធាត់​ …​។​
​កំណត់​អាហារ​ និង​ភេ​ស​ជ្ផៈ​ ដែល​មាន​សារធាតុ​ស្ករ​ខ្ពស់​ ដូច​ជា​ទឹកក្រូច​ ឬ​បង្អែម​ នំ​ផ្អែម​ ព្រោះ​នឹង​ធ្វើ​អោយ​ទម្ងន់​ខ្លូ​ន​កើនឡើង​ ដោយ​មិនដឹង​ខ្លួន​ ។​
​បន្ថយ​ការ​ទទួលទាន​ អាហារ​ក្រៅ​ផ្ទះ​ ជា​ពិសេស​អាហារ​ឆ្អិន​ស្រាប់​ (Fast​ Food)​ ព្រោះ​អាហារ​ប្រភេទ​នេះ​ មាន​សារធាតុ​ខ្លាញ់​ច្រើន​ ជា​ពិសេស​ ខ្លាញ់​ឆ្អែត​ ថែម​ទាំង​សម្បូរ​ទៅ​ដោយ​ កូ​លេ​ស្តេ​រ៉ូ​ស​ (Colesterol)​ ទៀត​ផង​៕

វិធី​បំបាត់​ស្នាម​ ជាំ​ខៀវ​លើ​ស្បែក

ស្បែក​របស់ ​មនុស្ស​យើង​ នៅ​ពេល​មានការ​ប៉ះទង្គិច​ ឬ​ត្រូវ​បុក​នឹង​អ្វី​រឹងៗ​ ត្រូវ​កើត​មាន​ស្នាម​ជាំ​ខៀវ​ ។​ វិធី​កែខៃ​ងាយៗ​ គឺ​យក​ក្រណាត់​ ខ្ចប់​ទឹកកក​មួយ​ដុំ​តូច​ រួច​យក​មក​ស្អំ​ ត្រង់​កន្លែង​ជាំ​ មិនយូរ​ប៉ុន្មាន​ ស្បែក​របស់​អ្នក​ នឹង​បាត់​ស្នាម​ជាំ​ ស្អាត​ដូច​ធម្មតា​ ៕

វិធី​ការពារ​ និង​កែ​បញ្ហា​បែក​សង្វារ​ពោះ

មូលហេតុ​ ក្បាលពោះ​បែក​សង្វារ​ :​ មក​ពី​ស្បែក​បរិវេណ​នោះ​ រីក​មាឌ​ (​យឺត​)​ខ្លាំង​ ទាំង​ក្នុង​សភាព​ធម្មតា​ និង​ដោយ​ការ​កើត​ជំងឺ​ ដូច​ជា​ស្ត្រី​មានគភ៌​,​ ស្ត្រី​បំបៅ​ដោះ​កូន​,​ អ្នក​ដែល​ធាត់​លឿន​ពេក​,​ វ័យ​ជំទង់​ (​ចន្លោះ​ពី​អាយុ​ ៩​ទៅ​ ១៣​ឆ្នាំ​)​ មាន​បម្រែបម្រួល​ នៃ​ការ​រីក​ធំធាត់​យ៉ាង​ឆាប់រហ័ស​ ,​កើត​ជំងឺ​ទឹកនោមផ្អែម​ ,​ ការ​ប្រើប្រាស់​ថ្នាំ​ដែល​មាន​ធាតុ​ផ្សំ​ របស់​ស្តេ​រ៉ូ​អ៊ី​ដ​ (Steroid)​ យូរ​ពេក​ និង​អ្នក​កើត​ជំងឺ​ Cushing”s​ និង​ Marfan​ Syndromes​ ។​
​វិធី​ព្យាបាល​ :
​ចំពោះ​ស្ត្រី​មាន​គ​ត៌​ អាច​ការពារ​ការ​បែក​សង្វា​ពោះ​ ដោយ​លាប​ឡេ​ ថែ​ស្បែក​ជា​ប្រចាំ​ នៅ​បរិវេណ​ក្បាលពោះ​ តាំងពី​ទើប​មានគភ៌​ ។​ចំណែក​អ្នក​ធាត់​វិញ​ នៅ​ពេល​សម្រក​ទម្ងន់​ សង្វា​ពោះ​ ក៏​ចុះ​ថយ​ទៅ​តាម​នោះ​ដែរ​ ។​ប្រការ​សំខាន់​ មិន​គួរ​ប្រើ​ថ្នាំ​ស្តេ​រ៉ូ​អ៊ី​ដ​ ញឹកញាប់​ បន្តបន្ទាប់​គ្នា​ យូរ​ពេក​ឡើយ​ ហើយ​ក៏​ត្រូវ​ស្ថិត​ក្រោម​ការ​ថែទាំ​ ព្យាបាល​ពី​គ្រូពេទ្យ​ផង​ដែរ​ ទើប​មាន​សុ​វត្តិភាព​ ។​
​ការ​ថែទាំ​
​ដើម្បី​កែ​បញ្ហា​បែក​សង្វា​ពោះ​ គួរ​ប្រើ​ថ្នាំ​សម្រាប់​លាប​ ដែល​ផ្សំ​ឡើង​ដោយ​អាស៊ី​ដ​វីតាមីន​ A​ ដូច​ជា​ Tretinoin​ អាច​ជួយ​អោយ​អាការ​ ប្រសើរ​ឡើង​ និង​ត្រូវ​ទទួលទាន​អាហារ​ អោយ​បាន​គ្រប់​ទាំង​៥​ក្រុម​ ហាត់ប្រាណ​ អោយ​បាន​ជាប់​ជា​ប្រចាំ​ ទើប​សុខភាព​រាង​កាយ​បាន​ល្អ​ មាំមួន​ ពិសេស​ ត្រូវ​លាប​ឡេ​បំប៉ន​ស្បែក​ ជា​ប្រចាំ​ ។​

៤​មូលហេតុ​ ធ្វើ​អោយ​សក់​បាត់បង់​ភាព​ភ្លឺ​រលោង

ភាព​ភ្លឺ​ រលោង​ របស់​សរសៃសក់​ ធ្វើ​អោយ​ម៉ូ​ដ​សក់​របស់​អ្នក​ កាន់តែ​គួ​អោយ​ ទាក់ទាញ​ថែម​ទៀត​ ។​ដូច្នេះ​ ត្រូវ​ចៀសវាង​កត្តា​ផ្សេងៗ​ទាំងនេះ​ ព្រោះ​វា​នឹង​បំផ្លាញ​ភាព​ភ្លឺ​រលោង​ នៃ​សរសៃសក់​របស់​អ្នក​ ដោយ​មិនដឹង​ខ្លួន​ ។​
១-​ ប្រើ​សាប៊ូ​កក់សក់​កម្ចាត់​សក់​ប្រេង​ (Clarifying)​ ច្រើន​ជាង​មួយ​ដង​ ក្នុង​១​ស​ប្តា​ហ៍​ :​ ព្រោះថា​សក់​របស់​អ្នក​ ត្រូវការ​ជាតិ​ប្រេង​ តាម​ធម្មជាតិ​ខ្លះ​ ដើម្បី​អោយ​មើលទៅ​នៅ​មាន​ ភាព​ភ្លឺ​រលោង​ ។​
២-​ កក់សក់​ដោយ​ទឹក​ក្តៅ​ :​ កុំ​ប្រើ​ទឹក​ក្តៅ​កក់សក់​ ប្រការ​ដែល​ល្អ​ គួរ​ប្រើ​ទឹក​ត្រជាក់​ ស្រោច​លើ​សរសៃសក់​ ដើម្បី​បិទ​ស្រទាប់​សក់​ ធ្វើ​អោយ​សក់​មើលទៅ​ មាន​ភាព​ភ្លឺ​រលោង​ ។​
៣-​ ត្រូវ​ថ្ងៃ​ខ្លាំង​ :​ កាំរស្មី​UV​ ពី​ពន្លឺ​ថ្ងៃ​ ធ្វើ​អោយ​សក់​ស្ងួត​ក​ន្ត្រើ​ង​ និង​បាត់បង់​ភាព​ភ្លឺ​រលោង​ ។​
៤-​ ប្តូ​ពណ៌​សក់​ញឹកញាប់​ពេក​ :​ អ្នក​មិន​គួរ​ប្តូរ​ពណ៌​សក់​ នឹង​បាត់បង់​ទៅ​តាម​វ័យ​របស់​អ្នក​ដែរ​ ។​ដូច្នេះ​ ត្រូវ​ប្រើ​ផលិតផល​បន្ថែម​ភាព​ភ្លឺ​រលោង​ អោយ​សក់​ខ្លះ​ផង​ ។​

វិធី​ទទួលទាន​ មិន​អោយ​ធាត់​ដុះពោះ

​ពេល​អាយុ​ កាន់តែ​ច្រើន​ ប្រ​ព័​ន្ឋ​ដុត​បំប្លែង​ ថាមពល​ក្នុង​រាង​កាយ​ នឹង​ថមថយ​កម្លាំង​ ដូច្នេះ​ អ្នក​ត្រូវ​យកចិត្តទុកដាក់​ រឿង​ចំណីអាហារ​ បន្តិច​ដើម្បី​អោយ​ឃ្លាតឆ្ងាយ​ ពី​ជំងឺ​ធាត់​ …​។​
​កំណត់​អាហារ​ និង​ភេ​ស​ជ្ផៈ​ ដែល​មាន​សារធាតុ​ស្ករ​ខ្ពស់​ ដូច​ជា​ទឹកក្រូច​ ឬ​បង្អែម​ នំ​ផ្អែម​ ព្រោះ​នឹង​ធ្វើ​អោយ​ទម្ងន់​ខ្លូ​ន​កើនឡើង​ ដោយ​មិនដឹង​ខ្លួន​ ។​
​បន្ថយ​ការ​ទទួលទាន​ អាហារ​ក្រៅ​ផ្ទះ​ ជា​ពិសេស​អាហារ​ឆ្អិន​ស្រាប់​ (Fast​ Food)​ ព្រោះ​អាហារ​ប្រភេទ​នេះ​ មាន​សារធាតុ​ខ្លាញ់​ច្រើន​ ជា​ពិសេស​ ខ្លាញ់​ឆ្អែត​ ថែម​ទាំង​សម្បូរ​ទៅ​ដោយ​ កូ​លេ​ស្តេ​រ៉ូ​ស​ (Colesterol)​ ទៀត​ផង​៕

គូឆាយ​ និង​ប្រយោជន៍​ចំពោះ​សុខភាព

ព្យាបាល​ ជំងឺ​ហើមពោះ​ ឆ្អល់ពោះ​ និង​ទល់លាមក​ :​ យក​ស្លឹក​គូឆាយ​ស្រស់​ បុក​អោយ​ម៉ដ្ឋ​ រួច​រម្ងាស់​ យក​ទឹក​ពិសា​ ឬ​យក​ទៅ​ឆា​ពិសា​ ព្រោះ​គូឆាយ​ មាន​កាក​សរសៃ​អាហារ​ច្រើន​ ជួយ​អោយ​ពោះវៀន​ធ្វើការ​បាន​ល្អ​ ។​
​ប៉ូវ​ទឹកដោះ​ស្ត្រី​កូនខ្ចី​ :​ ចាស់ៗ​បុរាណ​តែង​ប្រាប់​ថា​ បើ​ចង់អោយ​មាន​ទឹកដោះ​ច្រើន​ ចូរ​ពិសា​សម្លប្រហើរ​បន្លែ​ផ្ទី​ ឬ​គូឆាយ​ វា​ជួយ​បំប៉ន​ទឹកដោះ​បាន​ល្អ​ ។​
​បិទ​របួស​ :​យក​ស្លឹក​គូឆាយ​ស្រស់​ បុក​អោយ​ម៉ដ្ឋ​ ហើយ​បិទ​ត្រង់​បរិវេណ​របួស​ ជួយ​បន្ថយ​អាការ​ឈឺចាប់​ និង​ទប់​ឈាម​បាន​ ។​
​ព្យាបាល​ការ​នោម​ញឹក​ :​ ប្រើ​គ្រាប់​ស្ងួត​ ស្ងោ​ ទទួលទាន​ ឬ​អាច​ធ្វើ​ជា​ថ្នាំ​គ្រាប់​ ថ្នាំ​ម្សៅ​ ទទួលទាន​ ក៏​បាន​ដូច​គ្នា​ ។​
​ព្យាបាល​ជំងឺ​ថ្លង់​:​ ប្រើ​ស្លឹក​ស្រស់​ស្ងោ​យក​ទឹក​ ហើយ​យក​ទឹក​ដែល​រម្ងាស់​បាន​ លាប​ក្នុងរ​ន្ឋ​ត្រចៀក​ ។​

ហាត់ប្រាណ​ខ្លាំង​ពេក​ ប្រយ័ត្ន​រលាក​ប្លោក​នោម

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s