ទីក្រុងភ្នំពេញ

ទីក្រុងភ្នំពេញ

ពីមុនភ្នំពេញមានឈ្មោះថា ក្រុងចតុមុខ មានន័យថា ទីក្រុងដែលមានមុខបួន។ ឈ្មោះនេះដែរយើងបានយកមកពីការរត់ប្រសព្វគ្នា​នៃទន្លេ គឺទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់ និងទន្លេសាប។ ទន្លេទាំងបួន បានរត់ប្រសព្វគ្នាត្រង់កន្លែងដែលក្រុងចតុមុខបានតាំងនៅ​ ។

ភ្នំពេញបានក្លាយជារាជធានីនៃប្រទេសកម្ពុជាលើក ដំបូងក្នុងរាជកាល ស្ដេចពញាយ៉ាត​ ដែលជាស្ដេចនៃអាណាចក្រខ្មែរនាសម័យនោះ។ ព្រះអង្គបានរើរាជធានី ពីរាជធានីអង្គរធំ មកភ្នំពេញ បន្ទាប់ពីវាត្រូវបានក្ដោប យកដោយប្រទេសថៃប៉ុន្មានឆ្នាំមុននោះបន្ដិច។ ក្នុងរាជកាលព្រះបាទនរោត្ដម ព្រះមហាក្សត្រនៃ​ ព្រះរាជាណាចក្រកម្ពុជា ក្រុងភ្នំពេញបានក្លាយជាកន្លែង ឈរជើងរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយនិងព្រះបរមរាជវាំង។

ទីក្រុងភ្នំពេញចាប់ផ្ដើមស្ថាបនាលើកដំបូងបង្អស់ នៅពុទ្ធសតវត្សទី២១ គ្រឹស្ដសតវត្សទី១៥​ ក្នុងរាជកាលព្រះបរមរាជា(ពញាយ៉ាត) គឺព្រះបាទស្រីសុរិយោពណ៌ នៅពេលដែលទ្រង់បោះបង់ចោលព្រះរាជវាំង អង្គរ មកសាងរាជធានីថ្មីនៅទួលបាសាន ក្នុងខេត្តស្រីសឈរ ដែលសព្វថ្ងៃហៅថា ស្រុកស្រីសន្ធរ ក្នុងខេត្តកំបង់ចាម។ ប៉ុន្តែដោយនៅទីនោះមាន​ ក្នុងរដូវវស្សាមានទឹកលិចរាល់ឆ្នាំ ទ្រង់បានសាងប្រាសាទព្រះរាជវាំងហើយបានគង់នៅបានតែមូយឆ្នាំ ក៏ទ្រង់ស្តេចយាងមកសាងរាជធានីថ្មី នៅត្រង់ទន្លេបួនមុខ គឺក្រុងភ្នំពេញសព្វ ថ្ងៃនេះ នៅគ.ស ១៤៣៤។

ការស្ថាបនាព្រះរាជវាំងនៅទីក្រុងភ្នំពេញ មានពីរលើក៖

*លើកទី១ នៅគ្រឹស្តសតវត្សទី ១៥ រជ្ជកាលព្រះបាទពញាយ៉ាត តែមិនស្ថិតស្ថេរ។

*លើកទី២ នៅគ្រឹស្តសតវត្សទី១៩​ រជ្ជកាលព្របាទនរោត្តម ស្ថិតស្ថេរ។

បានជាការស្ថាបនាព្រះរាជវាំងនៅទីក្រុងភ្នំពេញមាន២​ លើក ព្រោះក្រោយស្ថាបនាលើកទីមួយ គឺគ.ស ១៤៣៤ ដល់ ១៤៩៧ នោះព្រះរាជវាំងបានស្ថាបនានៅអង្គរវិញ។ ក្រោយពីអង្គរ ក៏បានប្តូរទៅកាន់កន្លែងមួយចំនួនទៀតដូចជា ពោធ៏សាត់ បរិបូណ៏ លង្វែក ឩត្តុង្គ ហើយក្រោយពីឩត្តុង្គ ព្រះរាជវាំងត្រលប់មកស្ថាបនានៅទីក្រុងភ្នំពេញ វិញទី២ នៅគ.ស ១៨៦៥ ទើបបានស្ថិតស្ថេររហូតដល់សព្វថ្ងៃនេះ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s