តំបន់ទេសចរណ៌

រម្មនីយដ្ឋានកោះថាស

កោះ​ថាស គឺជា​​រមណីយដ្ឋាន​ធម្មជាតិ​ក្នុង​ខេត្ដ​ពោធិ៍សាត់​ដែល​ទើប​បង្កើត​ថ្មី នៅ​ខែធ្នូ​ឆ្នាំ២០០៨ ដែលមាន​ទីតាំងនៅ​ខាងត្បូង​ទំនប់ទឹក ដំណាក់​អំពិល​ ​ប្រហែល១គីឡូម៉ែត្រ ​ស្ថិតក្នុងភូមិ​អូរ​រំចង់ ឃុំ​បា​ក់ច​ញ្ចៀ​ន ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្ដ​ពោធិ៍សាត់ ហើយ​មាន​ចម្ងាយ​ប្រហែល១៥គីឡូម៉ែត្រ​ពី​ផ្លូវជាតិ​លេខ៥។ ទេសចរ​អាចធ្វើ​ដំណើរ​ចូល​តាម​ខ្លោងទ្វារ​បូជនីយដ្ឋាន​ ឧកញ៉ា​ឃ្លាំងមឿង​ ផ្លូវដី​គ្រួ​ក្រហម​ ដោយមាន​ស្លាក​សញ្ញា​ បង្ហាញ​ជាប់​រហូត ។ នៅពេល​ធ្វើដំណើរ​ទៅដល់ គេនឹង​បានឃើញ​កោះ​ មាន​រាង​មូល​ដូច​ថាស​ មានទឹក​ព័ទ្ធជុំវិញ ដែលមានផ្នែក​ខាងកើត​ជាប់​ទៅនឹង​ស្ទឹង​ពោធិ៍សាត់។ កន្លងមក​ គេពុំសូវចាប់អារម្មណ៍​ពីកន្លែងនេះទេ ដោយសារ​នៅ​ជុំវិញ​កោះ ​ពុំមាន​ទឹក គឺ​គ្រាន់តែ​ជា​បឹង​ដក់​ទឹក កន្លែងខ្លះក៏ដុះ​ស្មៅស៊ុបទ្រុប ហើយកន្លែងខ្លះទៀតជាដី​ធ្វើស្រែប្រាំង ឬដាំ​បន្លែបង្ការ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ចាប់តាំងពី​មានការសង់​ទំនប់ទឹក​ដំណាក់​អំពិលមក ទឹក​ក៏ឡើងកំពស់លិចដីភក់ម្តុំនោះ ធ្វើឱ្យ​កោះអណ្តែតសោភ័ណ មាន​សម្រស់​ស្រស់ត្រកាលសំរាប់មក​កំសាន្ត​។

កោះ​ថាស មាន​ផ្ទៃដី១០ហិកតា បួន​ជ្រុង មានផ្លូវចេញចូល ​ក្រាល​ក្រួស​ក្រហម​ ប្រវែង៧០០០ម៉ែត្រ រោងសំណាក់ ចំនួន៥១ មានខ្សែកាប​ចំនួន​ពីរ​ សម្រាប់​ភ្ញៀវ​ជិះ​សម្រូត​ឆ្លងស្ទឹង​ទៅវិញទៅមក មានស្ពាន​យោល​ប្រវែង១៦០ម៉ែត្រ និង​មាន​ផ្ទៃ​ទឹកធំ​ទូលាយ ​ព័ទ្ធជុំវិញ​សម្រាប់​ភ្ញៀវទេសចរ​ជិះទូកលេង​កំសាន្ត ។ នៅលើ​ផ្ទៃ​កោះ​ទាំងមូល ​មាន​ម្លប់​ឫស្សី ដើម​ស្វាយ និង​មានកន្លែង​លក់ដូរ កន្លែង​ក្រាលកន្ទេលអង្គុយភិចនិច កៅអី​បង្អែក​ធ្វើ​អំពី​ដើម​ឫស្សី និង​មាន​បង្គន់​អនាម័យ​ចំនួន៨បន្ទប់។ ​ភ្ញៀវទេសចរ ​អាចមក​លេង​កោះនេះបាន ​ទាំង​ខែប្រាំងវស្សា ព្រោះឥលូវមានទឹក​ជាប់​ជាប្រចាំ ដោតបង់​សំបុត្រចូល ម្នាក់១០០០រៀល ជិះ​ខ្សែ​រ៉ក​ម្នាក់២០០០រៀល ជិះ​ទូកទាមួយ​ម៉ោង១០.០០០រៀល រោងសំណាក់មួយ២០.០០០រៀល និង​បង្គន់​អនាម័យ​ តម្លៃក្នុងម្នាក់ ៥០០រៀល ។ កន្លងមក ​រមណីយដ្ឋាន​ទឹកធ្លាក់​ច្រក​ល្អៀង ​មាន​មនុស្ស​ទៅលេង​ ច្រើនជាងគេ​ ក្នុង​ខេត្ដ​ពោធិ៍សាត់ ប៉ុន្តែ​ កោះ​ថាស​ មានផ្លូវបើកបរស្រួល​ មានសុវត្ថិភាព និង​ជិត​ទីរួមខេត្ដ​ជាងគេ ដូច្នេះ​ ទីនេះកំពុងតែក្លាយជារមណីយដ្នាន ដ៏មានប្រិយភាព មួយ សំរាប់ភ្ញៀវ ទៅ​លេង​កំសាន្ត មិនចាញ់រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងឡើយ។

ស្ទឹងចំលងគួយ

រមណីយដ្ឋាន​ស្ទឹង​ចំលង​គួយ គឺ​ជា​រមណីយដ្ឋាន​ធម្មជាតិ​ស្ថិត​នៅ​ក្នុង​ភូមិ​ចំលងគួយ ឃុំ​មាន​ជ័យ ស្រុក​សំឡូត មាន​ចំងាយ ៨២​គ.ម ពី​ទីរួម​ខេត្ត​បាត់ដំបង។​ ស្ទឹង​ចំលងគួយ ជា​ស្ទឹង​មួយហូរកាត់​មក​ស្ទឹង​សង្កែ​ មាន​ទេសភាព​គួរ​ជាទី​ត្រេក​ត្រអាល​ និង​មាន​ទឹក​ថ្លា​ឆ្វង់​ហូរ​កាត់​ថ្ម​ដា​ធំៗ។ នៅមាត់ស្ទឹងមាន​ដើម​ឈើ​ធំៗ​ ម្លប់ត្រឈឹងត្រឈៃ សំរាប់​ការ​សំរាក​របស់ភ្ញៀវ​ ទេសចរ​ជាតិ​និង​អន្តរជាតិ​ ដែល​បាន​ទៅ​កំសាន្តទី​នោះ។ ភូមិសាស្ត្រ​នៅ​តំបន់​នេះ ​សំបូរ​ទៅ​ដោយ​ព្រៃ​ឈើ​ល្អ​ប្រណិត​ ដូចជា​ក្រញូង ផ្ចឹក បេង នាងនួន ជាដើម។ ជីវភាព​រស់​នៅរបស់​ប្រជាពលរដ្ឋ​​ នៅ​តំបន់​នេះ​ ភាគច្រើន​ប្រកប​របរ​ធ្វើ​ស្រែ​ចំការ។

រមនីយដ្ឋានបន្ទាយសត្វ
បន្ទាយ​សត្វ​ជា​តំបន់​ជំរក​សត្វ​ស្លាប​គ្រប់​ប្រភេទរស់នៅ ស្ថិត​នៅ​ក្នុងភូមិ​កោះជីរាំង ឃុំ​កោះជីរាំង ស្រុក​ឯកភ្នំ មាន​ចំងាយ​ ១០៥ គ.ម ពី​ទីរួម​ខេត្ត​បាត់ដំបង។ បន្ទាយ​សត្វ​ជាព្រៃ​រនាម​ជាប់​ព្រំ​ប្រទល់​ទន្លេសាប គឺ​គេ​អាច​​ទៅ​ទស្សនា​បាន​ដោយ​ធ្វើ​ដំនើរ​តាម​ផ្លូវទឹក​មាន​កាណូត​ទូក​ជាដើម នៅរដូវ​វស្សា​តាម​ដងស្ទឹង​សង្កែ។

 រមណីដ្ឋានសេកសក


សេកសក ​គឺ​ជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ ស្ថិត​នៅ​ចំងាយ​៥៦គ.ម ពី​ទីរួម​ខេត្តបាត់ដំបង ក្នុង​​​ភូមិ​ផ្លូវ​មាស​ ស្រុក​រតនៈមណ្ឌល លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥៧ អតីត​ផ្លូវជាតិ​លេខ១០ មាន​ទឹក​ហូរ​ថ្លាឆ្វង់​ ហូរ​កាត់​ដុំ​​សិលា​រដិបរដុប​ និង​ម្លប់​ឈើ​ត្រឈៃ​អម​ដង​ស្ទឹង​យ៉ាង​មនោរម្យ​តាមមាត់​ច្រាំង។​ ​ប្រជាជន​នៅក្បែរ​តំបន់នេះ ច្រើន​ប្រកបរ​បរ​ជា​អ្នក​ដាំ​ដំណាំ ដូចជា សណ្តែកដី សណ្តែកបាយ ពោត ម្នាស់ ដូង ខ្នុរ ល្ង ។ល។

រមណីយដ្ឋាន​ធម្មជាតិ​ព្រែក​ត្នោត

ខេត្តកំពត:  ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា បាន​រីកចំរើន​គួរ​ឲ្យ​កត់សម្គាល់ ក្នុងនោះ​តំបន់​ទឹកធ្លាក់​ធម្មជាតិ ក៏បាន​ទាក់ទាញ ភ្ញៀវ​ជាតិ និង​អន្តរជាតិ ឲ្យ​មក​កម្សាន្ត​មិនតិច​ទេ ។ ដោយឡែក​តំបន់​ទេសចរ​ធម្មជាតិ​ព្រែក​ត្នោត ដែលមាន​ប្រភពទឹក​ពី​ភ្នំ​បូកគោ បាន​ស្រូប​ទាញ​អ្នកទេសចរ​មក​កម្សាន្ត​មិន​ដាច់​ក្នុង​រយៈ​ប៉ុន្មាន​ខែ​ពេល​ ចុងក្រោយ​។​

​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ព្រែក​ត្នោត មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រែក​ក្រែង ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត ស្ថិតក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ព្រែក​ត្នោត នៃ​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស ’​បូកគោ​” ដែលមាន​ចំងាយ​ប្រមាណ​២០​គ​.​ម ពី​ឧទ្យាន​ជាតិ​បូកគោ តាមផ្លូវ​ជាតិ​លេខ​៣ បត់​ស្តាំ​ដៃ តាម​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម ចំងាយ​ប្រមាណ​១.៦០០​ម៉ែត្រ ។

​ស្នូរ​ទឹក​ហូរ​មក​ប៉ះ​ផ្ទាំង​ថ្ម​ធំៗ ពី​ជម្រាលភ្នំ​បូកគោ ប្រដេញ​គ្នា​តាម​ដងព្រែក​ត្នោត ដែល​លម្អ​ដោយ​ព្រឹក្ស​ព្រៃ​ដុះ ត្រ​ដុំ​ត្រសង លាយឡំ​និង​សំលេង​បក្សាបក្សី​យំ​ឆ្លើយឆ្លង​គ្នា ឮសូរ​ចេចចាច ញ៉ាំង​ឲ្យ​អ្នក​ទេសចរណ៍​ដែល​បានធ្វើ​ដំណើរ​មក​កម្សាន្ត​រមណីយដ្ឋាន​ព្រែក​ ត្នោត មាន​អារម្មណ៍​ស្រស់ស្រាយ​មួយ​រំពេច​ន៍ ។ ពិសេស​បើ​បាន​ងូតទឹក​កម្សាន្ត​នៅទីនេះ ភាព​ក្តៅ​ស្អុះស្អាប់ ពី​កំដៅ​ព្រះអាទិត្យ​នា​រដូវប្រាំង អំឡុងពេល​ធ្វើដំណើរ​ម​ក​កាន់​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​នេះ និង​រលាយបាត់​អស់ហើយ​សព៌ាង្គកាយ​ត្រជាក់ស្រេង ហាក់ដូចជា​កំពុង​ស្ថិតនៅ​ភព​មួយ​យ៉ាង​សែន​មនោ​រម្យ បើទោះជា​នៅ​រដូវប្រាំង​មិនសូវមាន​ទឹក​ច្រើន​ដូច​រដូវវស្សា​ក៏ដោយ ។
​    ​
​     រមណីយដ្ឋាន​នេះ មាន​ប្រភពទឹក​ពី​ជម្រាលភ្នំ​ខាងត្បូង​នៃ​ភ្នំ​បូកគោ ត្រូវបាន​បង្កើតឡើង​នៅ​ខែវិច្ឆិកា ឆ្នាំ​២០០៧ ដោយមាន​ការសម្របសម្រួល​ពី​អង្គការ​សង្គ្រោះ​សត្វព្រៃ​កម្ពុជា SCW (save Cambodia’s Wildlife) រួមជាមួយ​អាជ្ញាធរ​ដែនដី និង​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស ’​បូកគោ​” ។ ចាប់តាំងពី​បង្កើត​មក មាន​ភ្ញៀវទេសចរ​ទស្សនា​ជា​បន្តបន្ទាប់ ពិសេស​កាលពី​ឆ្នាំ​២០១០ កន្លងទៅ នៅ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ មាន​អ្នកទេសចរ​តាម​រថយន្ត រហូតដល់​ទៅជា​១.០០០​គ្រឿង ។​

ដោយ​ជំនួយ​ពី​អង្គការ IUCN របស់​ប្រទេស​ហុ​ល្លង់​ដ៏ ក្រោម​គម្រោង​សាកល្បង​រយៈពេល​៤​ឆ្នាំ ពី​២០០៧-២០១០ អង្គការ SCW បាន​បង្កើត​សហគមន៍​តំបន់ការពារធម្មជាតិ ឃុំ​ព្រែក​ត្នោត​នេះ ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ ៤០.០០០ ដុល្លារ ។ គម្រោង​នេះ​គ្របដណ្តប់​លើ​ផ្ទៃដី ២.០០៦ ហិតា នៃ​ឃុំ​ព្រែក​ត្នោត ក្នុងនោះ ផ្ទៃដី​សហគមន៍​ទេសចរណ៍​មាន​ចំនួន​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់ ។​

ក្រោយពី​ការបង្កើត​តំបន់​ទេសចរណ៍ធម្មជាតិ​មក​មាន​ភ្ញៀ​រទេស​ចរមក​កម្សាន្ត​ ជាច្រើន ពិសេស​នៅ​ថ្ងៃ​សៅរ៍​-​អាទិត្យ​មាន​ប្រមាណ​ពី​១០០-២០០​នាក់ ខណៈដែល​នៅ​ថ្ងៃ​បុណ្យទាន មាន​ប្រមាណ​ជាង​៥.០០០​នាក់ ។​

​ដោយឡែក​ចំពោះ​ម្ហូបអាហារ​នៅ​ទីនោះ មាន​សេវាកម្ម​នាំ​ភ្ញៀវ ចម្អិន​ម្ហូបអាហារ តម្លៃ​សមរម្យ ។ ភ្ញៀវ​អាច​អង្គុយ​នៅតាម​ខ្ចូ​ស ដែលមាន​តម្លៃ​១០.០០០​រៀល ដែល​ក្នុងនោះ​៣០% ត្រូវបាន​ទៅលើ​សហគមន៍ ។​

​ជារួម​ក្រោយពេល​មាតុភូមិ​មាន​សុខសន្តិភាព​ពេញបរិបូរណ៍​មក​ទីតាំង​ធម្មជាតិ​ ជាច្រើន​កន្លែង នៅ​ខេត្តកំពត ដែលជា​អតីត​សម​ភូមិ​ប្រយុទ្ធ​រវាង​កងទ័ព​ខ្មែរក្រហម​និង​កងទ័ព​ រាជរដ្ឋាភិបាល ត្រូវបាន​អភិឌ្ឍន៍​ឲ្យ​ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​ប្រណិត ជាក់ស្តែង រមណីយដ្ឋាន​ព្រែក​ត្នោត នេះ​។ សម្រាប់​ប្រជាពលរដ្ឋ ដែល​ចូលចិត្ត​ការដើរ​កម្សាន្ត ជាពិសេស យុវវ័យ តែង​បបួលគ្នា​រក​ទីតាំង​ធម្មជាតិ​ណា ដែលមាន​លក្ខណៈ​ប្លែក ទាក់ភ្នែក​ទាក់​អារម្មណ៍ ។ ដូច្នេះ បើ​អាជ្ញាធរ​ពាក់ព័ន្ធ ចេះ​រៀបចំ​យ៉ាងណា​ឲ្យ​ទីតាំង​នេះ​កាន់តែ​ប្រណីត​ជាង​នេះ ច្បាស់​ណាស់​ថា ប្រភព​ចំណូល​ថវិកា​មិនចេះ​រីងស្ងួត​ទេ ដែល​នេះ​ក៏ដូចជា​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​ក្នុងសង្គម​បាន​មួយចំណែក​ផង ៕

 

អាងកំពីងពួយ

អាង ​កំពីងពួយ​បាន​កសាង​ឡើង​ក្នុងសម័យ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥ដល់១៩៧៩) ដោយប្រជាពលរដ្នជា​ច្រើន​រយ​ពាន់​នាក់ ខ្លះបាន​បាន​ពលី​ជីវិតរបស់ខ្លួន នៅពេលបំពេញកិច្ចការ​កសាង​អាង​ទឹក​នេះ។ អាង​កំពីងពួយ​​ស្ថិត​នៅចន្លោះភ្នំពីរ​ គឺភ្នំគល់ និង​ភ្នំ​តាង៉ែន ក្នុង​ឃុំ​តាគ្រាម​ ស្រុក​បាណន់​ មាន​ចំងាយ ៣៥ គ.ម ពីទីរួមខេត្ត និង​មាន​ចំងាយ ១៩ គ.ម ពីផ្លូវ​ជាតិលេខ​៥៧ អតីត​ផ្លូវ​ជាតិ​លេខ​១០ ត្រង់​ចន្លោះ​ភ្នំ​ក្រពើ​និង​ភ្នំទ្រុង​មាន់។ ទំនប់អាង មាន​បណ្តោយ ៧៥០០ ម និង​ទទឹង​មាន​ ១៩០០ម អាច​ផ្ទុក​ទឹក​បាន​ចំនួន​១១០.០០០.០០០ ម៉ែតគូប នៅ​ក្នុង​រដូវ​វស្សា គឺ​ជា​ប្រភពទឹក​សំរាប់​ស្រោច​ស្រព​ ​វិស័យ​កសិកម្ម យ៉ាងមហិមា។ លើស​​ពី​​នេះទៅ​ទៀត អាង​កំពីង​ពួយ ​បាន​ផ្តល់​ប្រយោជន៍យ៉ាង​សំខាន់​ក្នុង​វិស័យ​ទេសចរណ៍ ពោលគឺ បច្ចុប្បន្ននេះ អាងកំពីងពួយបានក្លាយ​ជា​រមណីយដ្ឋាន​​ដែល​ទាក់ទាញ​ទេសចរណ៍​ជាតិ​និង​ អន្តរជាតិ​ ដើម្បីមកលំហែកាយ ​យក​ខ្យល់អាកាស​បរិសុទ្ធ​ ទស្សនា​ភ្នំ​ និង​មុជទឹក​លេង។ ប្រជាជន​ដែររស់នៅ​ក្បែរ​អាង​កំពីង​ពួយ​ មាន​អាជីវកម្ម​ជាអ្នកស្រែ​ចំការ​ និង​នេសាទ​ត្រី។

 

ប្រាសាទបាសែត និង ប្រាសាទស្នឹង

                    ប្រាសាទបាសែត


ប្រា​សាទ​បាសែត​​​ត្រូវ​បាន​កសាង​​ក្នុង​រជ្ជកាល​ព្រះបាទ​ សុរិយវរ្ម័ន​ទី១​ (១០០២-១០៥០) ដែល​មាន​ទី​តាំង​​លើ​ទួល​មួយ​ចំងាយ​​១៥ គ.ម ពីទីរួមខេត្ត ស្ថិតក្នុងភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ ប្រាសាទ​បាសែត ជា​ស្ថាបត្យកម្ម​ក្នុង​ស.វទី​ ១១ កសាង​ឡើង​ក្នុង​ចន្លោះ​ឆ្នាំ ១០៣៦ ដល់ឆ្នាំ ១០៤២។​ នៅ​ក្បែរ​ប្រាសាទ​នេះ​ មាន​ស្រះទឹក​បុរាណ​មួយ រាង​ការេ ទំហំ២០ម បួន​ជ្រុង ជំរៅ១២ម ។ លក្ខណៈ​ពិសេស​របស់​ស្រះ​ទឹក​បុរាណ​នេះ​ គឺ​មាន​ទឹក​ខួប​ប្រាំង ខួប​វស្សា។

 

                                 ប្រសាទស្នឹង


ប្រាសាទ​ស្នឹង​មានទីតាំង​នៅ​ក្នុង​ឃុំ​ស្នឹង​ ស្រុក​បាណន់ មាន​ចំ​ងាយ ២២ គ.ម ពីទីរួមខេត្តបាត់ដំបង ស្ថិតនៅ​លើ​ទួល​មួយ​បណ្តោយ ៣០​ម ទទឹង ២០ម។​ ប្រាសាទនេះ​ មាន​លក្ខណៈ ​ប្រហាក់​ប្រហែល​គ្នានឹងបណ្តា​ប្រាសាទកសាង​ក្នុង​សតវត្ស​​ទី​១២ ដែរ។​ មានប្រាសាទ​ចំនួន​២ មួយស្ថិត​នៅ​ក្នុង​បរិវេណ​វត្ត​ស្នឹង​ និងមួយទៀត​ស្ថិត​នៅ​ពី​មុខ​វត្ត នៅលើបណ្តោយ​ផ្លូវ​ជាតិ​លេខ​១០ ដែល​ជា​ផ្លូវ​ត​ភ្ជាប់​ពីខេត្ត​បាត់ដំបង​ទៅ​ក្រុង​ប៉ៃលិន។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s