ប្រវត្តិសាស្ត្រខ្មែរ

សង្ខេបប្រវត្តិសាស្ត្រកម្ពុជា

ដោយសារតែការអាក់ខាននៃការសិក្សាស្រាវជ្រាវពីបុរេប្រវត្តិប្រទេសកម្ពុជា ទើបមិនមានអ្នកណាម្នាក់បាន ដឹងអោយប្រាកដថា តើប្រជាជនខ្មែរបានរស់នៅលើទឹកដីរបស់ខ្លួន តាំងពីពេលណាមក។ បើតាមផ្ទាំងសិលាស្ថិតក្នុងរូងភ្នំ នៅភាគខាងជើងនៃប្រទេសកម្ពុជាបាន អោយដឹងថា មនុស្សដែលប្រើប្រាស់ដុំថ្មធ្វើជាឧបករណ៏បានរស់នៅ ក្នុងរូងភ្នំតាំងពីដើមសតវត្សទី​ ៤០០០​ មុន គ.ស ហើយដំណាំស្រូវត្រូវបានដាំដុះនៅលើទឹកដីកម្ពុជាតាំងពីមុនសតវត្សទី១ នៃព.ស មកម្លេះ។ ប្រជាជនកម្ពុជាដំបូងហាក់ជាបានមករស់នៅទីនេះមុនកាលបរិច្ឆេទខាងលើទៅទៀត ហើយប្រហែលជានិរទេសខ្លួនមកពីភាគ ខាងជើង​ ទោះជាបីជាមិនបានដឹងពីភាសានិយាយ​និងជីវិតរស់នៅរបស់ពួកគេក៏ដោយ។ ដើមសតវត្សទី១ នៃព.ស​ ពួកអ្នកជំនាញជនជាតិចិនបានចាប់ផ្តើមសរសេរអំពីវត្តមាននៃអាណាចក្រមួយក្នុង ប្រទេសកម្ពុជា ដែលស្ថិតនៅលើឆ្នេរ និងនៅឆ្ញាយពី មាត់សមុទ្រ។ អាណាចក្រនេះមានលក្ខណៈពាក់ព័ន្ធរួចទៅហើយជាមួយនឹង វប្បធម៌ឥណ្ឌា ដែលបានផ្តល់នូវអក្ខរក្រម ទំរង់សិល្បៈ រចនាបទនៃស្ថាបត្យកម្ម​ សាសនា(ហិណ្ឌូ និងព្រះពុទ្ធ) និងប្រព័ន្ធនៃការបែងចែកថ្នាក់។ បើតាមជំនឿអ្នកស្រុកវិញថា​ លក្ខណៈសំខាន់នៃ ព្រលឹងវិញ្ញាណក្ខ័ន បុព្វបុរសគឺវាមានការពាក់ព័ន្ធ ឬលាយឡំជាមួយនឹងសាសនាឥណ្ឌា ហើយវាពិតជាបានបន្សល់ទុកនូវឥទ្ធិពលរបស់ ខ្លួន រហូតដល់សព្វថ្ងៃនេះ។ វប្បធម៌ អរិយធម៌របស់ប្រទេសកម្ពុជានាសម័យបច្ចុប្បន្ននេះ មានឬសគល់តាំងពីសតវត្សទី១ រហូតដល់ សតវត្ស៦ មកម្លេះដែលពេលនោះត្រូវបានគេហៅថា សម័យហ្វូណន ជាសម័យមួយដែលមានភាពចំណាស់ជាងគេក្នុងអាស៊ីអាគ្នេយ៏ យើងនេះ។ ចាប់ពីពេលនោះហើយ ​គឺជាពេលនៃការវិវត្តន៏ ភាសាខ្មែរ ដែលជាផ្នែកមួយនៃអំបូរខ្មែរមន ហើយមានលាយឡំជាមួយនឹង ភាសាបាលីសំស្ត្រឹត។ ជាឧទាហរណ៏ ពួកប្រវត្តិវិទូបានកត់សំគាល់ថា ប្រជាជនកម្ពុជាមានលក្ខណៈខុសប្លែកពីប្រទេសជិតខាងដោយសំ លៀកបំពាក់ ដូចជាការប្រើក្រមា មកជួតក្បាលជំនួសអោយការពាក់មួកជាដើម។ សម័យហ្វូណន បានត្រួសត្រាយផ្លូវខ្មែរអោយបាន ឈានឆ្ពោះទៅរកអាណាចក្រអង្គរ ជាមួយនឹងការកាន់កាប់អំនាច ដោយព្រះបាទ ជ័យវរ្ម័នទី២ ក្នុងឆ្នាំ ៨០២ ។ ៦០០​​ ឆ្នាំបន្ទាប់បានបង្ហាញ ពីឥទ្ធិពលដ៏ខ្លាំងខ្លា នៃអាណាចក្រខ្មែរ ដែលពេលនោះមានទឹកដីលាតសន្ធឹងយ៉ាងធំធេងក្នុងភូមភាគអាស៊ីអាគ្នេយ៏ ដោយមានព្រំដែន ជាប់នឹងប្រទេសភូមា​ ភាគខាងកើតជាប់នឹងសមុទ្រចិនខាងត្បូង រីឯខាងជើងជាប់នឹងប្រទេសលាវ។ ព្រះមហាក្សត្រនាសម័យនោះ បានសាងសង់ប្រាសាទបុរាណជាច្រើនដូចជា ប្រាសាទអង្គរវត្ត​ ដែលជាអច្ឆរិយៈទី៧ នៅលើពិភពលោក។ ព្រះមហាក្សត្រដែលបាន សម្រេចនូវជោគជ័យដ៏ធំធេងអស្ចារ្យនេះរួមមាន ព្រះបាទជ័យវរ្ម័នទី២,ព្រះបាទទន្ទ្រវរ្ម័នទី១ , ព្របាទសូរយ្យវរ្ម័នទី២ និង ព្រះបាទជ័យវរ្ម័នទី៧ រួមទាំងការបង្កើតនូវស្នាដៃឯកវិស្វកម្មបែបបុរាណ ដូចជាប្រព័ន្ធធារាសាស្ត្រដ៏មានអត្ថប្រយោជន៏បំផុត គឺបារាយ៏(បឹងដ៏ធំមួយដែលបានបង្កើតឡើងដោយមនុស្ស)​ និងព្រែកជីកដែលអាចផ្តល់ដល់ប្រជាជននូវលទ្ធភាពធ្វើស្រែបាន ៣ដង ក្នុងមួយឆ្នាំ ហើយជាងនេះទៀតសោត ផ្នែកខ្លះនៃប្រព័ន្ធនេះ ត្រូវបានយកមកប្រើប្រាស់រហូតមកដល់សព្វថ្ងៃនេះទៀតផង។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s